MERCHANT
អត្ថប្រយោជន៍
លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើនក្នុងការក្លាយជាដៃគូរអាជីវកម្មរបស់ផេលុយ!
- ចូលរួមក្នុងបណ្តាញទីផ្សាររបស់យើង
- អតិថិជនដ៏ច្រើនរបស់ ផេលុយនឹងក្លាយជាអតិថិជានរបស់អ្នក។ អតិថិជនរបស់ ផេលុយ អាចទៅហាងរបស់លោកអ្នកហើយទូទាត់ប្រាក់ការចំណាយរបស់ពួកគេតាមរយៈ ផេលុយ វ៉ាឡេត។
- ទទួលបានការស្គាល់ច្រើនឡើង
- យើងកំពុងបន្តបង្កើតយុទ្ធនាការទីផ្សារដែលជួយអាជីវកម្មរបស់អ្នកឲ្យកាន់តែរីកចម្រើនតាមរយៈការផ្សព្វផ្សាយពីការប្រើប្រាស់កាបូបផេលុយតាមកម្មវិធីផេលុយ ប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាយុទ្ធនាការទីផ្សារដ៏មានប្រសិទ្ធភាពផ្សេងៗទៀត។
- កាត់បន្ថយហានិភ័យនៃការក្លែងបន្លំ / សាច់ប្រាក់មិនត្រឹមត្រូវ
- កាត់បន្ថយហានិភ័យនៃការក្លែងបន្លំ ឬគ្រប់គ្រងសាច់ប្រាក់មិនត្រឹមត្រូវដោយការប្រើប្រាស់ ផេលុយ វ៉ាឡេត វិញជំនួសឲ្យការកាន់សាច់ប្រាក់ផ្ទាល់
- ជួយឲ្យការលក់កាន់តែប្រសើរឡើង
- តាមរយៈការក្លាយជាផ្នែកមួយនៃបណ្តាញផេលុយ អ្នកនឹងសម្គាល់ឃើញការលក់របស់អ្នកមានការកើនឡើងដោយសារការធ្វើយុទ្ធនាការទីផ្សាររបស់ផេលុយដែលជួយអោយមានអតិថិជនទៅកាន់ហាងរបស់អ្នកកាន់តែច្រើន
- កម្មវិធីភាពស្មោះត្រង់ (ផ្តល់ជូនឆាប់ៗនេះ)
- អាជីវកម្មអាចផ្ដល់ជូនការសន្សំពិន្ទុ / គូប៉ុង / ឬលុយត្រឡប់មកវិញតាមរយៈការប្រើប្រាស់ផេលុយ។
តម្រូវការ
ដោយសារយើងជាក្រុមហ៊ុនដែលកំពុងរីកចម្រើន ដូច្នេះយើងមានលក្ខខណ្ឌតិចតួចបំផុតក្នុងការជ្រើសរើសដៃគូរ។
- មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅរួមជាមួយឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ
- មានវិញ្ញាបនប័ត្រអាជីវកម្មដែលមានសុពលភាព និងអាស័យដ្ឋានច្បាស់លាស់ (ព័ត៌មានលំអិតបន្ថែមនៅក្នុងពាក្យសុំ)
- ត្រូវតែប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនប្រភេទ non-rooted / jailbreak។ ទូរសព្ទប្រើប្រាស់ ប្រពន័្ធ Android ឬ iOS គឺអាចទទួលយកបាន។
- ត្រូវមានកម្មវិធី Payluy ដែលអាចទាញយកពី Apple App Store ឬ Google Play Store បាន។
- នៅពេលដែលការដាក់ពាក្យសុំរបស់អ្នកជោគជ័យ អ្នកនឹងត្រូវទទួលការបណ្តុះបណ្តាលពីពួកយើងពីរបៀបប្រើប្រាស់ផេលុយ
របៀបដាក់ពាក្យ
វាជាការងាយស្រួលខ្លាំងណាស់ក្នុងការដាក់ពាក្យសុំធ្វើជាដៃគូអាជីវកម្មរបស់ផេលុយ។
ជំហានទី ១: ទាញយកកាបូបលុយពី Apple App Store ឬ Google Play Store
ជំហានទី ២: ចូលទៅកាន់ការកំណត់ (Setting) ហើយបង្កើតលេខសម្ងាត់ និងសំណួរចម្លើយសម្ងាត់ (ចំណាំៈ សូមកត់ចំណាំលេខកូដ និងរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាពបំផុត)
ជំហានទី ៣: ចូលទៅកាន់ 'គណនីរបស់ខ្ញុំ' ហើយចុចលើ 'ប្រភេទគណនី'
ជំហានទី ៤: ក្រោមអាជីវកម្ម ផេលុយ សូមចុច “អនុវត្ត” លើពាក្យ ហាង
ជំហានទី ៥: បំពេញពត៏មាន រួមជាមួយឯកសារបញ្ជាក់អត្តសញ្ញាណហើយចុច 'ដាក់ស្នើ'
ជំហ៊ានទី ៦: ផេលុយនឹងធ្វើការពិនិត្យ រួចអនុម័តលើពាក្យសុំរបស់អ្នក
ជំហានទី ៧ គណនីរបស់អ្នកត្រូវបានតំឡើងដោយជោគជ័យ។
សូមទំនាក់ទំនង 098 218 555 ប្រសិនបើអ្នកត្រូវការព័ត៌មានឬជំនួយបន្ថែម
