MERCHANT

អត្ថប្រយោជន៍


លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើនក្នុងការក្លាយជាដៃគូរអាជីវកម្មរបស់ផេលុយ!

  1. ចូលរួមក្នុងបណ្តាញទីផ្សាររបស់យើង
    1. អតិថិជនដ៏ច្រើនរបស់ ផេលុយនឹងក្លាយជាអតិថិជានរបស់អ្នក។ អតិថិជនរបស់ ផេលុយ អាចទៅហាងរបស់លោកអ្នកហើយទូទាត់ប្រាក់ការចំណាយរបស់ពួកគេតាមរយៈ ផេលុយ វ៉ាឡេត។
  2. ទទួលបានការស្គាល់ច្រើនឡើង
    1. យើងកំពុងបន្តបង្កើតយុទ្ធនាការទីផ្សារដែលជួយអាជីវកម្មរបស់អ្នកឲ្យកាន់តែរីកចម្រើនតាមរយៈការផ្សព្វផ្សាយពីការប្រើប្រាស់កាបូបផេលុយតាមកម្មវិធីផេលុយ ប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាយុទ្ធនាការទីផ្សារដ៏មានប្រសិទ្ធភាពផ្សេងៗទៀត។
  3. កាត់បន្ថយហានិភ័យនៃការក្លែងបន្លំ / សាច់ប្រាក់មិនត្រឹមត្រូវ
    1. កាត់បន្ថយហានិភ័យនៃការក្លែងបន្លំ ឬគ្រប់គ្រងសាច់ប្រាក់មិនត្រឹមត្រូវដោយការប្រើប្រាស់ ផេលុយ វ៉ាឡេត វិញជំនួសឲ្យការកាន់សាច់ប្រាក់ផ្ទាល់
  4. ជួយឲ្យការលក់កាន់តែប្រសើរឡើង
    1. តាមរយៈការក្លាយជាផ្នែកមួយនៃបណ្តាញផេលុយ អ្នកនឹងសម្គាល់ឃើញការលក់របស់អ្នកមានការកើនឡើងដោយសារការធ្វើយុទ្ធនាការទីផ្សាររបស់ផេលុយដែលជួយអោយមានអតិថិជនទៅកាន់ហាងរបស់អ្នកកាន់តែច្រើន
  5. កម្មវិធីភាពស្មោះត្រង់ (ផ្តល់ជូនឆាប់ៗនេះ)
    1. អាជីវកម្មអាចផ្ដល់ជូនការសន្សំពិន្ទុ / គូប៉ុង / ឬលុយត្រឡប់មកវិញតាមរយៈការប្រើប្រាស់ផេលុយ។

តម្រូវការ

ដោយសារយើងជាក្រុមហ៊ុនដែលកំពុងរីកចម្រើន ដូច្នេះយើងមានលក្ខខណ្ឌតិចតួចបំផុតក្នុងការជ្រើសរើសដៃគូរ។

  1. មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅរួមជាមួយឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ
  2. មានវិញ្ញាបនប័ត្រអាជីវកម្មដែលមានសុពលភាព និងអាស័យដ្ឋានច្បាស់លាស់ (ព័ត៌មានលំអិតបន្ថែមនៅក្នុងពាក្យសុំ)
  3. ត្រូវតែប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនប្រភេទ non-rooted / jailbreak។ ទូរសព្ទប្រើប្រាស់ ប្រពន័្ធ Android ឬ iOS គឺអាចទទួលយកបាន។
  4. ត្រូវមានកម្មវិធី Payluy ដែលអាចទាញយកពី Apple App Store ឬ Google Play Store បាន។
  5. នៅពេលដែលការដាក់ពាក្យសុំរបស់អ្នកជោគជ័យ អ្នកនឹងត្រូវទទួលការបណ្តុះបណ្តាលពីពួកយើងពីរបៀបប្រើប្រាស់ផេលុយ

របៀបដាក់ពាក្យ

វាជាការងាយស្រួលខ្លាំងណាស់ក្នុងការដាក់ពាក្យសុំធ្វើជាដៃគូអាជីវកម្មរបស់ផេលុយ។

ជំហានទី ១: ទាញយកកាបូបលុយពី Apple App Store ឬ Google Play Store

ជំហានទី ២: ចូលទៅកាន់ការកំណត់ (Setting) ហើយបង្កើតលេខសម្ងាត់ និងសំណួរចម្លើយសម្ងាត់ (ចំណាំៈ សូមកត់ចំណាំលេខកូដ និងរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាពបំផុត)

ជំហានទី ៣: ចូលទៅកាន់ 'គណនីរបស់ខ្ញុំ' ហើយចុចលើ 'ប្រភេទគណនី'

ជំហានទី ៤: ក្រោមអាជីវកម្ម ផេលុយ សូមចុច “អនុវត្ត” លើពាក្យ ហាង

ជំហានទី ៥: បំពេញពត៏មាន រួមជាមួយឯកសារបញ្ជាក់អត្តសញ្ញាណហើយចុច 'ដាក់ស្នើ'

ជំហ៊ានទី ៦: ផេលុយនឹងធ្វើការពិនិត្យ រួចអនុម័តលើពាក្យសុំរបស់អ្នក

ជំហានទី ៧ គណនីរបស់អ្នកត្រូវបានតំឡើងដោយជោគជ័យ។

សូមទំនាក់ទំនង 098 218 555 ប្រសិនបើអ្នកត្រូវការព័ត៌មានឬជំនួយបន្ថែម